ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

អភិបាលខេត្តបន្ទាយមានជ័យ ប្រគេនព្រះរាជក្រឹត្យ និងប្រកាសនីយបត្រតែងតាំងមន្ត្រីសង្ឃ នៅស្រុកមង្គលបូរី

ដោយ :www.schotnews.com

 

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញប្រគេនព្រះរាជក្រឹត្យ និងប្រកាសនីយបត្រតែងតាំងមន្ត្រីសង្ឃ និងរៀបចំបុណ្យចម្រើនព្រះជន្មប្រគេនព្រះមន្ត្រីសង្ឃ នៅសាលាអនុគណស្រុកមង្គលបូរី។

ពិធីនេះក៏មានការនិមន្តចូលរួមពីសំណាក់ព្រះឧត្តមសីលញាណ ធុលសុធា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្ត ព្រះវរៈមុនី វ៉ាចិន្តា ព្រះរាជាគណថ្នាក់កិត្តិយស ព្រះមេគណខេត្ត លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី លោក បៀវ ថាន ប្រធានមន្ទីរធម្មការខេត្ត ព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើនរយនាក់ នៅក្នុងវត្តវេឡូវនារាម ឬស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។

ពិធីប្រគេនព្រះរាជក្រឹត្យ និងប្រកាសនីយបត្រ ព្រមទាំងតែងតាំងមន្ត្រីសង្ឃរួមមានទី៖ ព្រះតេជគុណ ចាន់ ចាន ឱ្យឡើងទីជាព្រះសមាធិណាញ, ២៖ ព្រះគ្រូគិរីធម្ម រង្សី សំវ៉ាន់ថា ឱ្យឡើងទីជាព្រះឥន្ទមុនីវង្សា, ទី៣៖ ព្រះគ្រូបរិត្តមេធា សំ វីរៈ ឱ្យឡើងទីយាព្រះវឌ្ឍនមង្គល, ទី៤៖ ព្រះគ្រូសិរីមង្គល សំ វីរៈ ឱ្យឡើងទីជាព្រះភូមិណាណ, ទី៥៖ ព្រះគ្រូរម្ភារង្សី រៀម សុគន្ទ ឱ្យឡើងទីជាព្រះសន្តិរង្សី, ទី៦៖ ព្រះគ្រូវត្តមុនី អ៊ុច សារិទ្ធ ឱ្យឡើងទីជាព្រះវចនាចារ្យ, ទី៧៖ ព្រះគ្រូកោសលមេធា ថា ប៊ុនឡាក់ ឱ្យឡើងទីជាព្រះសរណញាណ, ទី៨៖ ព្រះគ្រូសោភ័ណវិមល ប៉ាត សុគន្ទ ឱ្យឡើងជាទីជាព្រះមេត្តិណាញ។

ក្នុងឱកាសនោះដែរ លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ដោយសារស្រុកទេសមានសន្តិភាពពេញលេញ គ្រាន់តែប៉ុន្មានឆ្នាំប៉ុណ្ណោះ សម្រាប់ខេត្តបន្ទាយមានជ័យ មានការរីកចម្រើនលូតលាស់ លើគ្រប់វិស័យ ក្នុងនោះមានវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្មសុខាភិបាល អប់រំ អភិវឌ្ឍន៍ជនបទ អគ្គិសនី ពិសេសវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

លោកអភិបាលខេត្ត បានបន្តថា ក្រោយថ្ងៃ ៧ មករា ១៩៧៩ សង្គ្រាមនៅកើតមាននៅឡើយ តែទោះបីយ៉ាងណាក្រោយថ្ងៃឆ្នាំ១៩៩៨ ពេលដែលសង្គ្រាមត្រូវបានបញ្ចប់ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស។

លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ក្នុងនោះខេត្តបន្ទាយមានជ័យ មានវត្តដល់ទៅចំនួន ២៥២វត្ត មានព្រះសង្ឃចំនួន ៤,២៤៨អង្គ ក្នុងនោះភិក្ខុមានចំនួន១,២៩០អង្គ។

លោក អ៊ុំ រាត្រី បានបន្ថែមថា វត្តអារាម បានរួមចំណែកក្នុងការកសាងសង្គមជាតិមួយប្រកបដោយសីលធម៌ ចរិយាធម៌ និងប្រកបដោយពុទ្ធពរ និងជាទីកន្លែងដែលរក្សាទុកនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដែលបុព្វបុរសខ្មែរកត់ត្រាទុកពីជំនាន់ មួយទៅជំនាន់មួយសម្រាប់ឱ្យមនុស្សជំនាន់ក្រោយយល់ដឹង ពិសេសទៅទៀតទីវត្តអារាម ជាកន្លែងបណ្ដុះបណ្តាលធនធានមនុស្សពោរពេញទៅដោយចំណេះដឹង ទាំងផ្លូវលោក ផ្លូវធម៌ ប្រកបដោយមនសិការជាតិ ដូច្នេះ ក្នុងនាមជាពុទ្ធសាសនិកត្រូវតែខិតខំរក្សា និងគោរពឱ្យបានខ្ជាប់ខ្ជួននូវពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធនៃយើង៕


No comments