ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

លោក យន យ៉ុន មានវ័យអាយុ ៧២ ឆ្នាំរស់នៅភូមិអន្លង់ស្លែងឃុំសំបួរមាសស្រុកមុខកំពូលខេត្តកណ្ដាល សូមសំណូមពរដល់សម្ដេចបវរហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួយរកយុត្តិធម៌ជូនពួកគាត់ដែលគាត់រងភាពអយុត្តិធម៌រឿងទំនាស់ដីធ្លីជាមួយលោកឧកញ៉ា ជា សុខហេង នឹងជំទាវ យ៉ុង ដាណេង

ដោយ :www.schotnews.com
លោក យន យ៉ុន មានវ័យអាយុ ៧២ ឆ្នាំរស់នៅភូមិអន្លង់ស្លែងឃុំសំបួរមាសស្រុកមុខកំពូលខេត្តកណ្ដាល សូមសំណូមពរដល់សម្ដេចបវរហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួយរកយុត្តិធម៌ជូនពួកគាត់ដែលគាត់រងភាពអ


ភ្នំពេញ បញ្ហាទំនាស់ដីធ្លីឈ្មោះ យន យ៉ុន ជាប្រជាពលរដ្ឋរងភាពអយុត្តិធម៌លើដីអាស្រ័យផលរបស់ខ្លួនចំនួន៣៩.៤៧៦ម៉ែត្រការ៉េដែលស្ថិតនៅចំនុចថ្លុកជ្រៃថ្លុកជ្រេះភូមិអន្លង់ស្លែងឃុំសំបួរមាសស្រុកមុខកំពូលខេត្តកណ្ដាល។ដែលមានវិវាទជាមួយឈ្មោះឧកញ៉ា ជា សុខហេងនិងលោកជំទាវ យ៉ុង ដាណេង អស់រយៈពេលជិត ៤ ឆ្នាំកន្លងមកហើយតែកុំទាន់មានពន្លឺយុត្តិធម៌ជូនពួកគាត់នៅឡើយទេមិនតែប៉ុណ្ណោះ។ដោយឈ្មោះ យន យ៉ុន បានរងបណ្តឹងពីតុលាការគ្រប់ជាន់ថ្នាក់ នាពេលបច្ចុប្បន្ននេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាបញ្ហាទំនាស់ដីធ្លីនេះលោក យន យ៉ុន ដែលបុគ្គលរងភាពអយុត្តិធម៌នឹងរងបណ្តឹងពីតុលាការគ្រប់ជាន់ថ្នាក់ បានប្រាប់អង្គភាពគេហទំព័ SC hotNews យើងឱ្យដឹងថាដើមឡើយដីនេះគាត់បានទិញពីប្រជាពលរដ្ឋបួនម្ចាស់នៅក្នុងឆ្នាំ២០០៥ ដោយម្ចាស់ដើមទីមួយមានឈ្មោះ អោក អាង នឹងប្រពន្ធឈ្មោះ ចយ សារិត ម្ចាស់ដើមទី ២ ឈ្មោះ ចយ សារឿន និងប្រពន្ធឈ្មោះ មុត ផុន ម្ចាស់ដើមទី ៣ ឈ្មោះ អ៊ុច ហួន នឹងម្ចាស់ដើមទី ៤ ឈ្មោះ យុន សុីចាន់ នឹងមានឯកសារទិញលក់ពីម្ចាស់លក់និងម្ចាស់ទិញត្រឹមត្រូវ។ហើយដីនេះគាត់បានអាស្រ័យផលរាល់ឆ្នាំហើយបានចុះបញ្ជីក្បាលដីត្រឹមត្រូវនិងបានបង់ពន្ធតាមច្បាប់រដ្ឋត្រឹមត្រូវ។ហើយមានលេខយាមកាលត្រឹមត្រូវ។

ស្រាប់តែមកដល់ថ្ងៃទី ២០ ខែឧសភាឆ្នាំ២០២០ មានបណ្ដឹងឈ្មោះលោកឧកញ៉ា ជា សុខហេង និងលោកជំទាវ យ៉ុង ដាណេង ពីរតុលាការប្ដឹងសូមមោឃភាពលិខិតផ្ទេរសិទ្ធិកាន់កាប់ដីអចលនទ្រព្យដែលមិនទាន់ចុះបញ្ជីលេខ១២០ ម ពចុះថ្ងៃទី ១៨ខែមីនាឆ្នាំ ២០២០រវាងឈ្មោះ អោក អាងនិងប្រពន្ធឈ្មោះ ចយ សារិតនិងឈ្មោះយន យ៉ុន  ។ តែក្រោយមកទៀតនៅថ្ងៃទី ២៩ ខែមករាឆ្នាំ ២០២១បាននៅទល់មុខឈ្មោះឧកញ៉ា ជា សុខហេង បានគំរាមផ្ទះតុទៅ លោក យន យ៉ុន ឱ្យផ្តិតមេដៃប្រគល់ដីទៅឲ្យឈ្មោះជាសុខហេងទើបគាត់ព្រមដកពាក្យបណ្ដឹង។ទាំងអស់នេះជាសកម្មភាពដែលឈ្មោះ យន យ៉ុន មិនអាចទទួលយកបានហើយក៏រងបណ្តឹងមកដល់នាពេលបច្ចុប្បន្ននេះ។

មិនតែប៉ុណ្ណោះថែមទាំងគម្រាមឲ្យប្រាក់ខ្ញុំមួយម៉ឺនដុល្លារ។ដើម្បីឲ្យខ្ញុំចាកចេញពីដីរបស់ខ្ញុំទៀតផង។នេះជាអំពើអយុត្តិធម៌ដែលខ្ញុំមិនអាចទទួលយកបាន។ធ្វើឲ្យលោក យន យ៉ុន ជាប់បណ្ដឹងនៅក្នុងតុលាការរហូតមកដល់នាពេលបច្ចុប្បន្ននេះ ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា បច្ចុប្បន្នសុំណុំរឿងដីរបស់ឈ្មោះ យន យ៉ុន កំពុងដំណើរការនៅក្នុងតុលាការឧទ្ធរណ៍និងសាលាកំពូល យ៉ាងណាមិញសំណុំរឿងមួយទៀតម្ចាស់ដីឈ្មោះយន យ៉ុនបានដាក់ពាក្យទៅក្រសួងដែនដីនគរូបនីយកម្មនិងសំណង់តាមរយះដីកាបញ្ជូនពីខុទ្ទល័យសម្ដេចបវរធិបតី ហ៊ុននម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កំពុងដំណើរការនៅក្នុងក្រសួងដែនដីនាពេលបច្ចុប្បន្ននេះផងដែរ។

ទាក់ទងជុំវិញបញ្ហាទំនាស់ដីធ្លីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងមិនអាចធ្វើការទាក់ទងភាគីម្ខាងទៀតស្រាយបំភ្លឺបានទេដោយអង្គភាពសារព័ត៌មានយើងមិនមានលេខទូរសព្ទធ្វើការទាក់ទង។

ជាចុងក្រោយ លោក យន យ៉ុន ដែលជាជនរងគ្រោះ ដែលមានដីស្ថិតនៅចំនុចថ្លុកជ្រៃថ្លុកជ្រេះភូមិអន្លង់ស្លែងឃុំសំបួរមាសស្រុកមុខកំពូលខេត្តកណ្ដាលសូមលើកដៃគោរពសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួយរកយុត្តិធម៌ដ៏ពួកគាត់ ដែលគាត់ជាម្ចាស់ដីពិតប្រាកដ។បើក្លាយជាជនរងគ្រោះទៅវិញ។និងរងបណ្ដឹងពីតុលាការគ្រប់ជាន់ថ្នាក់។

ការិយាល័យព័ត៌មានទទួលការទំនាក់ទំនងគ្រប់ភាគីពាក់ព័ន្ធតាមលេខទូរសព្ទ។ 095800001

No comments