ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

ទីតាំងល្បែងស៊ីសង មាន់ជល់តាមអនឡាញ នៅឃុំនរាស្រុកសង្កែ កំពុងបើកលេងយ៉ាងសកម្មក្រោមភ្នែកនាយប៉ុស្តិរដ្ឋបាលនរា ក្រូច ណារ៉ុង និងអធិការនគបាលស្រុកសង្កែ យុត តុងហូ

ដោយ :www.schotnews.com


ខេត្តបាត់ដំបង៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ឲ្យដឹងថា បច្ចុប្បន្ននេះល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ នៅក្នុងភូមិនានាជាពិសេសនៅភូមិនរា២ នៃឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង កំពុងតែបើកលេងយ៉ាងសកម្មនិងជាចំហ នៅគ្រាដែលអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជានាំគ្នាព្រមព្រៀងរក្សាភាពស្ងៀមស្ងាត់ ធ្វើ មិនដឹងមិនឮ។ មន្ត្រីមានសមត្ថកិច្ច ដូចជានាយប៉ុស្តិរដ្ឋបាលនរា ក្រូច ណារ៉ុងនិងអធិការនគបាលស្រុកសង្កែ យុត តុងហូ ធ្វើមិនដឹងមិនឮ ដែលនាំឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យជាខ្លាំង។

ប្រភពពីប្រជាពលរដ្ឋរាយការណ៍ថា អាជ្ញាធរមូលដ្ឋានបានបង្ហាញភាពព្រងើយកន្តើយ ធ្វើមិនដឹងមិនឮ ឬបិទភ្នែក,បិទត្រចៀកចំពោះករណីល្បែងស៊ីសងតាមអ៊ីនធឺ ណិត,និងល្បែងប៊ូលភ្នាល់ នៅក្នុងមូលដ្ឋានរបស់ខ្លួនពោលគឺទាំងលោកនាយប៉ុស្តិរដ្ឋបាលនរា ក្រូច ណារ៉ុង និងអធិការនគបាលស្រុកសង្កែ យុត តុងហូ។ ល្បែង ស៊ីសងនៅក្នុងមូលដ្ឋានខាងលើ នៃស្រុកសង្កែ ខេត្ត បាត់ដំបង កំពុងតែធ្វើឲ្យប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន មានមន្ទិលសង្ស័យថា អាជ្ញាធរមាន សមត្ថកិច្ចទំនងជាទទួលបានលាភសក្ការៈពីម្ចាស់ទីតាំងជល់មាន់តាមអនឡាញខាងលើនេះហើយមើល ទៅទើបបានជានាំគ្នារក្សាភាពស្ងៀមស្ងាត់បែបនេះ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបានបន្តឲ្យដឹងទៀតថា ជាទូទៅគេតែងតែសង្កេតឃើញក្រុម អ្នកញៀនល្បែងនាំគ្នាពពាក់ពពូន ចូលទៅលេង ល្បែង ស៊ីសងមាន់ជល់អនឡាញ យ៉ាងគគ្រឹកគគ្រេងជារៀង រាល់ថ្ងៃ។ បើទោះជាប្រជាពលរដ្ឋ ព្រួយបារម្ភអំពីបញ្ហាអសន្តិសុខ ក្នុងមូលដ្ឋានយ៉ាងណាក៏ដោយ ក៏អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលធ្វើហាក់ដូចជាមិនមានរឿងអ្វីកើតឡើង។

ប្រជាពលរដ្ឋមានចម្ងល់ នៅគ្រាដែលល្បែងស៊ីសងមាន់ ជល់អនឡាញ ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេសត្រូវបានបិទ តែទីតាំងមាន់ជល់អនឡាញខាងលើនេះ ហេតុ អ្វីបានជាអាចបើកដំណើរការបានដោយរលូន ។ ព្រោះ តែដំណើរការនៃការលេងល្បែងជល់មាន់អនឡាញ ខាង លើនេះ ប្រព្រឹត្តទៅយ៉ាងរលូននោះហើយ ទើបប្រជាពល រដ្ឋនៅក្នុងមូលដ្ឋានខាងលើ ចេះតែមានមន្ទិលសង្ស័យថា ប្រហែលជាអាជ្ញាធរនិងសមត្ថកិច្ច អាចត្រូវរូវជាមួយម្ចាស់ទីតាំងទេដឹងបានជាដំណើរការល្អយ៉ាងនេះ?

ពលរដ្ឋខ្លះនិយាយថា ម្ចាស់ទីតាំងមានបារមីហើយមើល ទៅ ទើបអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុកសង្កែរក្សាភាពស្ងៀមស្ងាត់យ៉ាងត្រជាក់ល្ហឹមយ៉ាងនេះ។ ពាក់ព័ន្ធនិងករណីទីតាំងមាន់ជល់តាមប្រព័ន្ធអនឡាញខាង លើនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើសំណូមពរដល់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋានខេត្ត បាត់ដំបង យកចិត្តទុកដាក់ចាត់មន្ត្រីជំនាញ ចុះពិនិត្យស្រាវជ្រាវទីតាំងខាងលើនេះផង ដើម្បីយកមកអនុវត្តច្បាប់និងបង្ក្រាបទីតាំងមាន់ជល់អនឡាញនៅចំណុចផ្ទះតារាងបាល់ ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងចូលរួមចំណែកបញ្ចៀសអំពើចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជាចោរលួច- ចោរ ឆក់-ចោរ ប្លន់-គាស់ផ្ទះជាពិសេសករណីអំពើហឹង្សាក្នុងគ្រួសារ…៕






No comments