ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

អនុប្រធានទី១ អាជ្ញាធរមីន៖ សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើត គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន

ដោយ :www.schotnews.com

 

ភ្នំពេញ : ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានសម្រេចបង្កើត “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន -- Samdech Techo Project for Mine Action_STP - MA” ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម -- Providing Safe Ground, Creating Smiles” ក្រោមការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលដោយអាជ្ញាធរមីន ដែលមាន សម្តេចតេជោ ជាប្រធាន។

បើតាមឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ គម្រោងនេះ បានកើតចេញពីការអំពាវនាវរបស់សម្តេចតេជោ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្នុងទិវាមច្ឆជាតិ នៅតំបន់អាងទឹកត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ និងជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលការបោសសម្អាតមីន មានការចូលរួមគាំទ្រយ៉ាងផុសផុលពីកាកបាទក្រហមកម្ពុជា វិស័យឯកជន និងសប្បុរសជន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះ ក្នុងនាមប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ដូចជាគ្រួសារវិស័យសកម្មភាពមីនកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈ និងទីកន្លែង។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបន្ដថា បន្ទាប់ពីមានការចូលរួមវិភាគទាននេះ អាជ្ញាធរមីន បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសជាបន្តបន្ទាប់ ដើម្បីរៀបចំផែនការលម្អិតសម្រាប់កំណត់គោលដៅបោសសម្អាត មីនជាអាទិភាព។

ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ បានបន្ថែមថា នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីនឯកឧត្ដម នឹងដឹកនាំកិច្ចប្រជុំជាមួយប្រតិបត្តិករជាតិរួមមាន៖ បញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ដើម្បីធ្វើការបែងចែកកម្លាំងបោសសម្អាតមីន និងធនធាននានាតាមគោលការណ៍កំណត់ជាអាទិភាព ក្នុងគោលដៅផ្តល់សុវត្ថិភាព និងស្នាមញញឹមជាប្រជាពលរដ្ឋកម្ពុជា៕

ដោយ រិទ្ធី

No comments