ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជួបសំណេះសំណាល សួរសុខទុក្ខនិងដឹកនាំក្រុមគ្រូពេទ្យស្មគ្រចិត្តសម្តេចតេជោ (TYDA) ចុះព្យាបាល​ជម្ងឺទូទៅ​ និង​ពិនិត្យសុខភាពមាត់ធ្មេញ ជូនសមាជិកាកាយឫទ្ធិនារីកម្ពុជានៅស្រុកបន្ទាយស្រី

ដោយ :www.schotnews.com

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជួបសំណេះសំណាល សួរសុខទុក្ខនិងដឹកនាំក្រុមគ្រូពេទ្យស្មគ្រចិត្តសម្តេចតេជោ (TYDA) ចុះព្យាបាល​ជម្ងឺទូទៅ​ និង​ពិនិត្យសុខភាពមាត់ធ្មេញ ជូនសមាជិកាកាយឫទ្ធិនារីកម្ពុជានៅស្រុកបន្ទាយស្រី


នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានចុះជួបសំណេះសំណាល សួរសុខទុក្ខនិងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)ចុះព្យាបាលជំងឺមាត់ធ្មេញជូនសមាជិកាកាយឫទ្ធិនារីកម្ពុជានៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីបានលើកឡើងថា កាយឫទ្ធិនារីកម្ពុជាបានយកចិត្តទុកដាក់ចំពោះការលើកកម្ពស់គុណតម្លៃនិងការចូលរួមរបស់កុមារី​ យុវតី​ នៅក្នុងការអភិវឌ្ឍសង្គមតាមរយៈការគាំទ្រលើកកម្ពស់ការរស់នៅ និងការសិក្សារបស់ក្មួយៗ។ លោកជំទាវបញ្ជាក់ថា ការចូលជាសមាជិកាសមាគមកាយឫទ្ធិនារីកម្ពុជា ក្មួយៗនឹងមានឱកាសទទួលបាននូវការបណ្តុះបណ្តាលទាំងផ្នែកបញ្ញា ស្មារតី ការសិក្សាជំនាញ ការចែករំលែកចំណេះដឹងបទពិសោធន៍ការសិក្សា និងការរស់នៅកាន់តែទូលំទូលាយតាមរយៈ ការបង្កើតបណ្ដាញទំនាក់ទំនង ការសម្របសម្រួល របស់សមាគម។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានជំរុញលើកទឹកចិត្តក្មួយជាសមាជិកាទាំងអស់ឲ្យក្លាយជាកូនល្អ សិស្សល្អ ប្រជាពលរដ្ឋល្អ តាមគោលបំណង បេសកកម្ម និងពាក្យស្លោករបស់សមាគម​ “កម្លាំងស្ម័គ្រចិត្តដើម្បីកុមារីនិងយុវតីកម្ពុជា” ។

សូមបញ្ជាក់ថា សមាគមកាយឫទ្ធិនារីកម្ពុជា ដែលមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាអគ្គស្នងការសមាគម តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់កុមារីជាសមាជិការរបស់សមាគមតាមរយៈការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងសកម្មភាពផ្សេងៗទៀត។



No comments