ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ

ដោយ :www.schotnews.com

(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីការបង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ។ នេះបើតាមអនុក្រឹត្យបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៧ ខែសីហានេះ។

អគ្គនាយកដ្ឋានធនធានមនុស្ស មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងមន្ត្រីនគរបាល មន្ត្រីរាជការស៉ីវិល និងមន្ត្រីពន្ធនាគារ របស់អគ្គនាយកដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ និងសមាជិកក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់កំណត់ ព្រមទាំងអភិវឌ្ឍធនធានមនុស្ស។

អគ្គនាយកដ្ឋានធនធានមនុស្ស មានរចនាសម្ព័ន្ធដូខខាងក្រោម៖

១៖ នាយកដ្ឋានរដ្ឋបាលសរុប

២៖ នាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ

៣៖ នាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៉ីវិល និងមន្ត្រីពន្ធនាគារ

៤៖ នាយកដ្ឋានគោលនយោបាយ៕

No comments