ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យប្រជាសហគមន៍ដាំដើមឈើ ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ

ដោយ :www.schotnews.com

ភ្នំពេញ ៖ថ្ងៃទី០៤ ខែកញ្ញា ​ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើឱ្យប្រជាពលរដ្ឋចេះដាំដើមឈើ ដាំស្តារព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូនបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងយ៉ាងដូច្នេះ ក្នុងដំណើរទស្សនកិច្ចចុះសួរសុខទុក្ខប្រជាសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោមនៅថ្ងៃថ្ងៃអាទិត្យ ៣រោច ​ខែស្រាពណ៍ ​ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងទី០៣ ខែកញ្ញា ឆ្នាំ២០២៣។

ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម លោក ទេព ម៉ាឡា បានអះអាងថា សហគមន៍បានចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដោយមិនមានទៀតទេការកាប់រានព្រៃ ឬការដកហូតអនុផលេព្រៃឈើលើសលប់ក៏មិនមានដែរ ។ តំបន់នេះ កំពុងមានការចាប់អារម្មណ៍ ខ្លាំងពីភ្ញៀវទេសចរជាតិ ភ្ញៀវទេសចរបរទេស ក្នុងការមកទស្សនាធនធានធម្មជាតិ ដែលរួមមាន៖ ទឹកជ្រោះ, ទេសភាពដងព្រែក, ភូមិបុរាណ, និងការជិះទូកលេងកម្សាន្ត ហើយប្រជាសហគមន៍កំពុងទទួលបានចំណូល តាមរយៈវិស័យទេសចរណ៍ធម្មជាតិនេះ។ លោកបន្តថា តែទន្ទឹមនឹងមានការគាំទ្រពីភ្ញៀវទេសចរ លើធនធានធម្មជាតិ, កត្តាផ្លូវ, ចំណតឡាន, ទឹកស្អាត, និងមជ្ឈមណ្ឌលព័ត៌មាន, សម្រាប់ភ្ញៀវទេសចរ ក៏ជាតម្រូវការអភិវឌ្ឍបន្ថែមទៀត របស់សហគមន៍ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងថា ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជាសហគមន៍ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ពីព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់កាបូន នឹងជួយដល់ការអភិ វឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពីចំណូលតាមរយៈភ្ញៀវទេសចរនាពេលបច្ចុប្បន្ននេះ។

គួររម្លឹកដែរថា ការជំរុញឱ្យមានការដាំដើមឈើ ដើម្បីឱ្យប្រជាសហគមន៍ទទួល បានប្រាក់ចំណូល ពីការលក់កាបូននេះ គឺជាយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ដែលអនុវត្តន៍ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងគោលដៅយុទ្ធសាស្រ្តទាំងប្រាំ ត្រង់ចំណុចទី១ ដែលធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧ភាគរយ ប្រកប ដោយភាពធន់ និងវិបត្តិនានា។

សូមបញ្ជាក់ដែរថា សហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងបរិស្ថាន តាមប្រកាសលេខ ២៩០ ចុះថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២៣នេះ និងមានសមាជិកចំនួន ១៧៧គ្រួសារ រស់នៅភូមិអន្លង់វ៉ាក់ និងភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង។ សហគមន៍មានផ្ទៃដីសរុបចំនួន ៩៧,៣ហិកតា ដែលមានសក្តានុពលធម្មជាតិ ដូចជា ព្រៃឈើ, ព្រៃកោងកាង, ទឹកធ្លាក់, ទេសភាពតាមដងព្រែក, ភូមិបុរាណ, រួមនឹងការនេសាទសមុទ្រ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរមកទស្សនាជាបន្តបន្ទាប់ ៕ដោយអ៊ាង ប៊ុនរិទ្ធ, សម្រួលផ្សាយ៖ DARA


No comments