ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង»

ដោយ :www.schotnews.com

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេ ​បានបង្ហោះសារអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង»។

សូមជម្រាបថា ទិវាទេសចរណ៍ពិភពលោក តែងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយកំណត់នូវប្រធានបទផ្សេងៗ ដើម្បីជារួមចំណែកលើកកម្ពស់វិស័យទេសចរណ៍។

សម្រាប់កម្ពុជាវិស័យទេសចរណ៍ បានដើរតួនាទីយ៉ាងសំខាន់មួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែដោយសារវិបត្តិនៃជំងឺកូវីដ១៩ និងស្ថានភាពដ៏អាក្រក់នៃសេដ្ឋកិច្ចពិភពលោក បណ្តាលមកពីវិបត្តិសង្គ្រាម ការកើនឡើងនៃអត្រាអតិផរណា និងការកើនឡើងនៃអត្រាការប្រាក់ធនាគារកណ្តាលនៃប្រទេសអភិវឌ្ឍន៍ បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ដោយភ្ញៀវទេសចរចូលមកទស្សនាកម្ពុជា នៅមានកម្រិតនៅឡើយ៕

No comments