ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

មជ្ឈមណ្ឌល ចយ ហូថេល បង្កប់ល្បែងបៀរចិន និងបាញ់ត្រីនិងល្បែងជាច្រើនប្រភេទកាសុីណូ ទីតាំងទល់មុខផ្សារអូឡាំពិក មហាជនស្នើរសុំលោកឧត្តមសេនីយ៍ទោ ជួន ណារិន ទើបមកកាន់តំណែងជាស្នងការរាជធានីភ្នំពេញមេត្តាជួយចាត់មន្ត្រីជំនាញចុះបង្ក្រាប!!

ដោយ :www.schotnews.com


ភ្នំពេញ៖ផ្សាយចេញថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មហាជនជាច្រើនមានមន្ទិលថាល្បែងសុីសងបៀរចិននិងហ្គេមបាញ់ត្រីត្រូវបង្កប់ក្នុងមជ្ឈមណ្ឌល អក្សចិនចយ  ហូថេល ខ្នាតធំប្រភេកាសុីណូមានទីតាំងទល់មុខផ្សារអូឡាំព្យា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មហាជនសង្ឃឹមអាជ្ញាធរពាក់ក្នុងខណ្ឌ៧មករានិងយកចិត្តទុកខ្ពស់ក្នុងការចុះសង្កេតនិងបង្ក្រាបបានទាន់ពេល។

មហាជនជាច្រើនខ្សឹបខ្សៀវគ្នាថាទីតាំងខាងលើមួយកន្លែងនេះកន្លងមកត្រូវបានបណ្ដាញព័ត៌មានជាច្រើនចុះផ្សាយជុំវិញបង្កប់ល្បែងសុីសងហើយបានបិតមួយរយះពេលខ្លីអន្លង់ពេលនេះបើកដំណើរជាធម្មតាកំពុងទទួលទាំងភ្ញៀវចិនទាំងភ្ញៀវខ្មែរទាំងអ្នកមានចូលទៅលេងទាំងថ្ងៃទាំងយប់ឥតល្ហែ។។

បើតាមបញ្ជាក់ពីបុរសម្នាក់ជាសន្តិសុខមើលការខុសត្រូវនៅទីតាំងខាងលើបានប្រាប់បណ្ដាញព័ត៌មានយើងឱ្យដឹងថាទីតាំងបើកលេងល្បែងសុីសងក្នុងមជ្ឈមណ្ឌលអក្សរចិននិងចយហូថែលកន្លងមកបានបិទមួយរយៈហើយក្រោយពីរបណ្ដាញព័ត៌មានជាច្រើនបានចុះផ្សាយថាមានបង្កប់លេងល្បែងសុីសង ហើយពេលនេះទីតាំងមួយកន្លែងនេះបើកដំណើរការជាថ្មីវិញហើយបុរសជាសន្តិសុខនោះបន្តថាមជ្ឈមណ្ឌលខាងលើមានបានបើកល្បែងដូចជាល្បែងបៀរចិននិងផ្សេងៗលៗ ដូចកាសុីណូបើកដំណើរទាំងថ្ងៃជាពិសេសពេលយប់សំបូរភ្ញៀវចូលលេងណាស់សុទ្ធតែភ្ញៀវ( vip)៕

ចៀសវាងចម្ងល់មន្ទិលពីមហាជនជាច្រើនលើកឡើងថាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌ៧មករា ក្រោមការដឹកនាំរបស់លោក នេត ស៊ីថុន អធិការខណ្ឌនិងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា គួរតែមានវិធានការដឹកនាំកម្លាំងរបស់ខ្លួនចុះបង្ក្រាបស្រាវជ្រាវទីតាំងខាងលើនេះមិនគួរណានៅតែបណ្ដែតបណ្ដោយឲ្យទីតាំងមួយកន្លែងនេះធ្វើព្យុះភ្លៀងបានដោយសេរី។

មហាជនសង្ឃឹមថាទីតាំងបើកល្បែងមួយកន្លែងនេះអាជ្ញាធរខណ្ឌ៧មករានិងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបជៀសវាងមន្ទិលប្រជាពលរដ្ឋដាក់ការសង្ស័យថាបើមិនមានការបើកភ្លើងខៀវបើកដៃពីអាជ្ញាពាក់ព័ន្ធក្នុងខណ្ឌទេទីតាំងមួយកន្លែងនេះមិនអាចបើកដំណើរការបានឡើយបងប្អូនដឹងហើយថាទីតាំងដែលបើកល្បែងដែលខុសច្បាប់គឺអាជ្ញាធរមិនអោយបើកឡើយលុះត្រាតែទីតាំងបើកល្បែងនោះមានច្បាប់អនុញ្ញាតត្រឹមត្រូវទើបបើកដំណើរការបាន។

យ៉ាងណាមិញពាក់ព័ន្ធបើកដំណើរការល្បែងទីតាំងខាងលើពលរដ្ឋស្នើសុំ លោកឧត្តមសេនីយ៍ទោ ជួន ណារិន ទើបមកកាន់តំណែងជាស្នងការរាជធានីភ្នំពេញនៅថ្មីៗនេះសូមបញ្ចេញស្នាដៃបង្ក្រាបល្បែងសុីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនបានជាមិនខានចៀសវាងពលរដ្ឋលើកឡើងថាកន្ទេតធំបន្លំដេកត្រីងៀតឆ្លៀតពងបើមិនមានការបើកដៃពីអាជ្ញាធរទេទីតាំងខាងលើនេះមិនអាចបើកដំណើរការបានឡើយ។ដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោលកម្មផ្សេងៗ៖ដូចជាចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះក្មេងទំនើងហិង្សាគ្រួសារជាដើមដើម្បីអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិ/ឃុំមានសុវត្ថិភាពទាំង៧ចំណុចឱ្យមានប្រសិទ្ធភាពខ្ពស់។


No comments