ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

ការងារអាទិភាព ក្នុងផែនការយុទ្ធសាស្រ្តបញ្ចកោណ គឺការយកចិត្តទុកដាក់ដោះស្រាយទុក្ខកង្វល់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

ដោយ :www.schotnews.com

កំពង់ឆ្នាំង ៖ «បំណងប្រាថ្នារបស់ប្រជាពលរដ្ឋដើម្បីទទួលបាននូវជីវភាពមួយដែលល្អប្រសើរ គឺជាបេសកកម្មចម្បងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានចាត់ទុកជាការងារអាទិភាព និងបានដាក់ចេញក្នុងផែនការយុទ្ធសាស្រ្តបញ្ចកោណ។»

នេះជាការលើកឡើងរបស់ឯកឧត្តម ភួង សោភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ ក្នុងពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានស្រុករលាប្អៀរ និងសំណេះសំណាលជាមួយមន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅសាលាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម បានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលនូវបេសកកម្មយ៉ាងធំ ដើម្បីបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ហើយសម្តេចតែងតែផ្សព្វផ្សាយអំពីឧត្តមប្រយោជន៍ និងសក្តានុពលរបស់ប្រទេសជាតិ ក្នុងរាល់ជំនួបនិងវេទិកានានាលើឆាកអន្តរជាតិ ដើម្បីទាក់ទាញវិនិយោគិន និងស្វែងរកជំនួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ អនុសាសន៍សម្តេចធិបតី បានណែនាំឱ្យសមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តតាមដាន និងក្តាប់ឱ្យបាននូវការវិវត្តនានារបស់សង្គមជាតិ ស្ថានភាពនយោបាយ និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជាពិសេសក្តាប់ឱ្យបានបញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការពិនិត្យ និងដោះស្រាយឱ្យទាន់ពេលវេលា។

ឯកឧត្តម ភួង សោភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុករលាប្អៀរបានថ្លែងអំណរគុណចំពោះសមាជិកក្រុមការងារទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងការផ្សារភ្ជាប់នូវទំនាក់ទំនងយ៉ាងល្អប្រសើរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដែលការកសាងទំនាក់ទំនងនេះ ត្រូវតែធ្វើឡើងជាប្រចាំឱ្យមានភាពស្និទ្ធស្នាលបំផុត។ សមាជិកក្រុមការងារទាំងអស់ ត្រូវបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងត្រូវចេះជួយគ្នាទៅវិញទៅមក ដោយត្រូវចាត់ទុកថា រាល់បញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋដែលទទួលបានហើយ ត្រូវតែមានដំណោះស្រាយដាច់ខាតសម្រាប់បម្រើផលប្រយោជន៍ដល់មូលដ្ឋាន៕ ដោយ ÷ កាំង ហុងវាស្នា

No comments