ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ប្រគល់ផ្ទះថ្មី ១ខ្នង ជូនស្រ្តីមេម៉ាយមានកូនច្រើន មានជីវភាពក្រីក្រ

ដោយ :www.schotnews.com

បាត់ដំបង: ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី បានអញ្ជើញប្រគល់ផ្ទះមួយខ្នង ជូនលោកស្រី អ៊ុន ឈឿន អាយុ៥៨ឆ្នាំ រស់នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាស្រ្តីមេម៉ាយមានកូនច្រើនក្នុងបន្ទុក និងមានជីវភាពក្រីក្រខ្លាំង កាលពីថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បានបន្តជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារក្រីក្រ ដែលរស់នៅជិតខាងលោកស្រី អ៊ុន ឈឿន ចំនួន៣០គ្រួសារ ផងដែរ។ ឯកឧត្តម មានប្រសាសន៍ក្នុពិធីសំណេះសំណាលនោះថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយមិនទុកនរណាម្នាក់ចោលដោយពុំបានដឹងនោះទេ ហើយពេលនេះសម្តេចបានចាត់ឱ្យក្រុមការងារ នាំយកនូវគ្រឿងឧបភោគ-បរិភោគ ដើម្បីជួយសម្រាលនូវជីវភាពក៏ដូចជាការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះហើយនេះបញ្ជាក់ឱ្យឃើញពីវប្បធម៌ចែករំលែក ដែលថ្នាក់ដឹកនាំលោកតែងតែគិតគូរ និងធ្វើជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋ ។

ឯកឧត្តមប្រធាន បាននាំប្រសាសន៍ផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានចូលរួមត្រេកអរចំពោះគ្រួសារលោកស្រី អ៊ុន ឈឿន ដែលទទួលបានទីជម្រកថ្មីដ៏សែនកក់ក្ដៅ ដើម្បីបានជាជម្រក បានជាម្លប់ដ៏កក់ក្តៅតរៀងទៅ ។ ឯកឧត្តម ក៏បានក្រើនរម្លឹកដល់លោកស្រី និង អ៊ំពូមីង បងប្អូនទាំងអស់ សូមថែរក្សាសុខភាពខ្លួន ប្រសិនបើបងប្អូន និងកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ។ ជាសំខាន់នោះចំពោះសុខភាពកុមារ និងស្ត្រីមានផ្ទៃពោះ ព្រមទាំងមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗ នៅក្នុងរដូវវស្សានេះ ដែលពោរពេញទៅដោយទឹកនៅតាមស្ទឹង អូរ ប្រឡាយ ត្រពាំង ដើមី្បចៀសវាងកើតឡើងនូវប្រការអាក្រក់ណាមួយ ចំពោះក្រុមគ្រួសារបងប្អូន និងធ្វើអនាម័យបរិស្ថាននៅជុំវិញលំនៅឋាន និង បំបាត់ទីជម្រកមូសខ្លាដែលជាភ្នាក់ងារជំងឺគ្រុនឈាម មកលើកុមារ ក៏ដូចមនុស្សគ្រប់វ័យផងដែរ ។

សូមបញ្ជាក់ថា ផ្ទះខាងលើខ្នងនេះ ចំណាយថវិកា ៥ ៥៥០ដុល្លារអាម៉េរិក មានទំហំ ៤,៤០ម៉ែត្រ គុណ ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ២.៥ម៉ត្រ ផងដែរ ។ ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី៥កេស, ទឹកត្រី៥យួរ, ទឹកស៊ីអ៊ីវ៥យួរ, ត្រីខ៥០កំប៉ុង, ឈុតគ្រឿងចានឆ្នាំង និងថវិកាមួយចំនួន។ ដោយឡែកលោកយាយលោកតាចាស់ៗ និងប្រជាពលរដ្ឋក្រីក្រដែលរស់នៅជិតខាងចំនួន ៣០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូ ក្រាម, មី១កេស, ត្រីខកំប៉ុង១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកបរិសុទ្ធ១កេស, និង ថវិកាមួយចំនួន ផងដែរ ៕ ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង), ផ្សាយដោយ៖dara

No comments