ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

លោកប៉ែត ភក្រ្តា កំពុងមានហាងឆេងខ្ពស់ក្នុងពេលតែមួយតំណែងពីរនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី

ដោយ :www.schotnews.com

 


លោកប៉ែត ភក្រ្តា កំពុងមានហាងឆេងខ្ពស់ក្នុងពេលតែមួយតំណែងពីរនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី

មិនដឹងថា តើលោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដឹកនាំបែបបទការងារយ៉ាង ដូចម្ដេចនោះទេបានជាចេញលិខិតបង្គាប់ការតែងតាំងមន្ត្រីម្នាក់ឲ្យកាន់តួនាទីពីរក្នុងពេលតែមួយ។ នោះគឺការតែងតាំងលោក ប៉ែត ភក្រ្តា ជាអនុប្រធានការិយាល័យធនធាន មនុស្សនិងហិរញ្ញវត្ថុ,ស្រាប់តែថ្មីៗនេះលោកប៉ែត ភក្រ្តាដដែលនេះ ត្រូវបានតែងតាំងជាប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ជំនួសមន្ត្រីម្នាក់ ដែលទទួលមរណភាព។ តើក្រសួងបរិស្ថានគួរកោះហៅលោក ឆៅ ប៊ុនធឿន មកសួរនាំអំពីរបៀបរបបដឹកនាំធ្វើការងារដែលឬយ៉ាងណា?

សព្វថ្ងៃនេះរបៀបរបបការងារដឹកនាំចាត់ចែងស្ថិតនៅលើលោកប៉ែត ភក្រ្តា រត់ចុះរត់ឡើងនៅគ្រាដែលមន្ត្រីផ្សេង ទៀតបានត្រឹមអង្គុយបៀមប៊ិច អត់ការងារធ្វើ។ នៅក្នុងរចនាសម្ព័ន្ធមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានបង្ហាញយ៉ាងច្បាស់អំពីរូបភាពលោកប៉ែត ភក្រ្តា ក្នុងតំណែង និងតួនាទីពីរផ្សេងគ្នាដែលជាអនុប្រធានការិយាល័យផងនិងជាប្រធានការិយាល័យផង។ តើ ទង្វើបែបនេះត្រឹមត្រូវស្របច្បាប់ដែរឬទេ? ថ្នាក់ដឹកនាំក្រសួងបរិស្ថាន គួរត្រួតពិនិត្យមើលទង្វើដឹកនាំរបស់លោកឆៅ ប៊ុនធឿន ដែរឬទេ? វាមិនមែនត្រឹមតែជារឿងអាណិតអាសូរចំពោះលោកប៉ែត ភក្រ្តា ប៉ុណ្ណោះទេប៉ុន្តែបើពិនិត្យទៅលើផ្លូវ ច្បាប់គឺជារឿងដែលខុសឆ្គងយ៉ាងខ្លាំង។

ក្នុងនាមជាប្រធានមន្ទីរលោកឆៅ ប៊ុនធឿន បាននិយាយថា ជាការតែងតាំងបណ្ដោះអាសន្ន(ស្ដីទី)។ ប៉ុន្តែសួរថាតើមន្ត្រីនៅក្នុងមន្ទីរគ្មានសមត្ថភាពធ្វើការប្រហាក់ប្រហែលនឹងលោក ប៉ែត ភក្រ្តា ឬយ៉ាងណា? ការដែលលោកប្រធានមន្ទីរតែងតាំងមន្ត្រីម្នាក់ឲ្យមានតួនាទី២ក្នុងពេលតែមួយគឺជារឿងបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ។ ឬមានអាថ៌កំបាំងអ្វីរវាងលោកប្រធានមន្ទីរនឹងលោកប៉ែតភក្ត្រា?

ការដឹកនាំរបស់លោកឆៅ ប៊ុនធឿន នាំឲ្យមានការដេញ ដោលជជែកវែកញែក ក្នុងចំណោមមន្ត្រីរាជការនៅខេត្ត មណ្ឌលគិរី ដែលបានលើកឡើងចោទជាសំណួរថា តើមន្ត្រីនៅក្នុងមន្ទីរបរិស្ថានខេត្តនេះសុទ្ធតែគ្មានសមត្ថភាពប្រហាក់ប្រហែលជាមួយលោក ប៉ែត ភក្រ្តា ឬយ៉ាងដូច ម្ដេច បានជាលោកឆៅ ប៊ុនធឿន ផ្ដល់លទ្ធភាពឱ្យលោក ប៉ែត ភក្រ្តាមានការងារ២កន្លែងក្នុងពេលតែមួយ?អ្នកខ្លះ បានលើកឡើងថា តើការតែងតាំងបែបនេះមានលាយឡំច្របូកច្របល់ជាមួយអំពើពុករលួយឬយ៉ាង ដូចម្ដេច? ឬមានបញ្ហាផ្សេងទៀត ក្រៅតែពីអ្វីដែលគេរំពឹងថា លោកឆៅ ប៊ុនធឿន មុខជាឆ្លើយទម្លាក់ទៅលើភាពចាំបាច់របស់មន្ទីរឬយ៉ាងណា?

លោក ប៉ែត ភក្រ្តា អតីតប្រធានការិយាល័យដែលជម្រកសត្វព្រៃស្រែពក-ណាមលៀ ត្រូវបានដកដំណែងបន្ទាប់ ពីមានរឿងអាស្រូវជាច្រើន។ ការមកកាន់ដំណែងពីរក្នុងពេលតែមួយ នៅក្នុងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីធ្វើឲ្យមជ្ឈដ្ឋានមន្ត្រីក្នុងមន្ទីរនេះ មានការជ្រួលច្របល់ជាខ្លាំងហើយវាហាក់ដូចជាការប្រមាថចំពោះមន្ត្រីចាស់១ មួយ ចំនួន ចំពោះការសម្រេចរបស់លោកប្រធានមន្ទីរ។ យ៉ាង ណាក៏ដោយនៅពេលមានអំណាចគ្មានអ្នកណាហ៊ានតវ៉ាជាមួយលោកឆៅ ប៊ុនធឿន នោះឡើង។ មន្ត្រីមួយចំនួនលើកឡើងថា ទំនងជាលោកឆៅ ប៊ុនធឿន មើលឃើញពីសមត្ថភាពដ៏ខ្លាំងៗរបស់លោក បែ៉ត ភក្រ្តា ។ ចំណុចសំខាន់ដែលត្រូវបានចោទសួរថា តើមន្ត្រីម្នាក់ឲ្យកាន់តួនាទី២ក្នុងពេលតែមួយស្របច្បាប់ដែរឬទេ។

លោកឆៅ ប៊ុនធឿន ត្រូវបានមន្ត្រីនៅខេត្តមណ្ឌលគីរីនាំគ្នានិយាយថា ជាអ្នកដែលសន្សំកាក់ល្អិត។ ជាក់ស្ដែងសព្វថ្ងៃនេះពួកឈ្មួញដឹកឈើ ធ្វើសកម្មភាពគឺពិតជាមិនអាចរំលងលោកឆៅ ប៊ុនធឿន បានឡើយ។ លោកត្រូវបានថ្នាក់ដឹកនាំខេត្ត ថង សាវុន ស្នើឱ្យក្រសួងបរិស្ថានដកដំណែងទៀតផង។ រហូតមកដល់ពេលនេះ បញ្ហា តំណែង របស់លោកឆៅ ប៊ុនធឿន ហាក់ដូចជាស្ងាត់មួយអន្លើទៅហើយចំពេលដែលបទល្មើសនៃការដឹក ជញ្ជូនឈើនៅតែបន្តកើតមានយ៉ាងគគ្រឹកគគ្រេងដោយគ្មានការបង្ក្រាប៕







No comments