ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

ចែសក់ក្រហម,លោកមួល និងលោក ធិន កំពុងសម្រុកដឹកឈើចេញពីស្រុកអូរាំងឆ្លងកាត់ស្រុកកែវសីមា... ខេត្តមណ្ឌលគិរី

ដោយ :www.schotnews.com




សកម្មភាពពួកឈ្មួញដឹកឈើតាមរថយន្តសាំយ៉ុងកំពុងបង្កើនសកម្មភាពយ៉ាងចម្លែក ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចេញពីស្រុកអូរាំងនិងស្រុកកែវសីមាដែលមួយចំនួនឆ្ពោះមកបណ្ដាខេត្តភាគខាងក្រោម និងមួយចំនួនទៀតឆ្លងដែនទៅប្រទេសវៀតណាម។ នៅស្រុកអូរាំងគេរាយការណ៍ថា ឈ្មួញស្ត្រីម្នាក់ឈ្មោះ ចែសក់ក្រហម ដែលមានសាច់ញាតិជាមន្ត្រីកងរាជអាវុធ ហត្ថស្រុកអូរាំងផងនោះកំពុងធ្វើសកម្មភាពដឹកឈើយ៉ាងសកម្ម។


នៅយប់ថ្ងៃទី 25 ,26 ខែកុម្ភៈនេះ រថយន្តដឹកឈើជា ច្រើនគ្រឿង បានធ្វើដំណើរប្រសេកប្រសាច ពេញផ្លូវលេខ 76 ក្នុងស្រុកអូររាំង ឆ្ពោះមកស្រុកកែវសីមានិងបន្តមកស្រុកស្នួល,ស្រុកមេមត់និងមួយចំនួនឆ្លងដែនចេញទៅប្រទេសវៀតណាម។ ប្រភពខ្សិបថា ចែសក់ក្រហម គឺជាជើងឯក ក្នុងការប្រើអ្នកបើកបរឲ្យធ្វើសកម្ម ភាពបើករថយន្តប្រដេញនៅលើផ្លូវជាតិដោយមិនគិតពីគ្រោះថ្នាក់។ គេសង្ស័យថា អ្នកបើកបររថយន្តដឹកឈើមួយចំនួនធំដែលធ្វើសកម្មភាពនៅលើផ្លូវលេខ 76 សព្វ ថ្ងៃជាជនដែលប្រើប្រាស់គ្រឿងញៀន។ ហេតុដូច្នេះពួក គេមិនខ្លាចគ្រោះថ្នាក់នោះឡើយ នៅពេលមានរថយន្តសមត្ថកិច្ចប្រដេញម្ដងៗ។

អ្នកកាសែតប្រចាំការនៅស្រុកស្នួល និងស្រុកកែសីមាបានគោរពរាយការណ៍ជូនសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធដែលប្រចាំការតាមគោលដៅ ដោយថែមទាំងថតបានសកម្មភាពរថយន្តដឹកឈើ ចេញពីស្រុកអូរាំងយ៉ាងហោចណាស់ពីរគ្រឿង កំពុងបោះពួយយ៉ាងលឿននៅលើដងផ្លូវ។ ប្រភពនេះរាយការណ៍ថា នេះជាសកម្មភាពរថយន្ត ដឹកជញ្ជូនឈើរបស់លោកមួល និងលោកធិន ដឹកចេញពីស្រុកអូររាំង ខេត្តមណ្ឌលគិរី ឆ្លងកាត់ស្រុកកែវសីមា ឆ្លងកាត់ស្រុកស្នួល ឆ្ពោះយកទៅលក់ចែកចាយក្នុងខេត្តត្បូងឃ្មុំ ។ ប្រភពខាងលើនេះបានបញ្ជាក់ថា បុរសទាំងពីរនាក់ ឈ្មោះមួល និងឈ្មោះធិនទំនងគ្រាន់តែជាអ្នកស៊ីឈ្នួលបើកបរតែប៉ុណ្ណោះ។

សមត្ថកិច្ចស្រុកអូរាំងបដិសេធថា មិនស្គាល់ឈ្មោះមួលនិងឈ្មោះធិននេះទេ។ យ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃស្រុកអូររាំងទទួលស្គាល់ថា មួយរយៈនេះសកម្មភាពនៃការដឹកឈើ ហាក់ដូចជាកក្រើកឡើង វិញខ្លាំងទៀតផង។ ក្នុងនោះគេកត់សម្គាល់មានឈ្មោះដូចជា ចែសក់ក្រហម,និងអ្នកដឹកថ្មីៗដូចជា ឈ្មោះមួល និងឈ្មោះ ធិន...នេះជាដើម។ អ្នកភូមិនិយាយថា អ្នក បើកបរឡានដឹកឈើទាំងនេះ មិនគិតពីគ្រោះថ្នាក់នោះឡើយ។ មិនតែប៉ុណ្ណោះគឺគេគិតតែលៃ យ៉ាងណាឲ្យផុតពីការតាមប្រដេញពីសមត្ថកិច្ច ឬក្រុមអ្នកកាសែតតែ ប៉ុណ្ណោះ។

សកម្មភាពនៃការដឹកជញ្ជូនឈើរបស់ ចែសក់ក្រហមទំនងជាអាងមន្ត្រីកងរាជអាវុធហត្ថស្រុកអូរាំង នោះហើយមើលទៅ។ ប្រភពបានឱ្យដឹងបន្ថែមថា ឈ្មួញបីនាក់នេះទើបតែមានសកម្មភាពមមាញឹកខ្លាំង នៅក្នុង រយៈពេលនៃសប្តាហ៍កន្លងមកនេះ ហើយដំណើរការនៃការដឹកជញ្ជូនរបស់ពួកគេ គឺមិនញញើតនរណាទាំង អស់។ គេរំពឹងថា អាជ្ញាធរខេត្តមណ្ឌលគិរីមិនបណ្ដោយ ឲ្យក្បួនរថយន្តដឹកឈើរបស់ឈ្មួញខាងលើនេះ ចាត់ទុកផ្លូវជាតិលេខ76 ជាកម្មសិទ្ធិផ្ដាច់មុខរបស់ពួកខ្លួននោះឡើយ។

No comments