ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

មហាជនក៏ដូចប្រជាពលរដ្ឋជាច្រើនកំពុងតែរិះគន់ថាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌឫស្សីកែវមិនយកចិត្តទុកដាក់អើតពើក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់នៅចំណុចផ្លូវចូលច្រកផ្សារច្រាំងចំរេះបណ្ដោយឲ្យអាជីវករលក់យ៉ាងណាធិបតេយ្យ!!!

ដោយ :www.schotnews.com

មហាជនក៏ដូចប្រជាពលរដ្ឋជាច្រើនកំពុងតែរិះគន់ថាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌឫស្សីកែវមិនយកចិត្តទុកដាក់អើតពើក្នុងការចុះរៀបចំ


រាជធានីភ្នំពេញ៖ផ្សាយចេញថ្ងៃទី២៣ខែតុលាឆ្នាំ២០២៣ បងប្អូនប្រជាពលរដ្ឋក៏ដូចជាមហាជនជាច្រើនដែរធ្វើដំណើរឆ្លងកាត់បណ្ដោយផ្លូវចូលច្រកផ្សារច្រាំងចំរេះ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានសំណូមពរដល់អាជ្ញាធរសង្កាត់ ក៏ដូចជាអាជ្ញាធរខណ្ឌ ជួយចុះរៀបចំសណ្ដាប់ធ្នាប់នៅចំណុចផ្សារច្រាំងចំរេះ ឲ្យមានរបៀបរាបរយដើម្បីមានផ្លូវឆ្លងកាត់ចេញចូលបានស្រួល ខណៈដែលអាជីវករដាក់តាំងលក់បន្លែ ត្រីសាច់ និងរបស់របរផ្សេងទៀតនៅលើផ្លូវសារធារណៈរបស់រដ្ឋដែលធ្វើឲ្យពួកគាត់ពិបាកក្នុងការធ្វើដំណើរចេញចូលស្ទើរតែរាល់ថ្ងៃ។

បើតាមការលើកឡើងរបស់បងប្អូនធ្វើដំណើរឆ្លងកាត់ជាប្រចាំដោយសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថា ការដាក់លក់បន្លែត្រីសាច់ និងរបស់របរផ្សេងៗទៀតនៅលើផ្លូវសាធារណៈនេះ តាំងពីព្រឹកព្រលឹមទល់យប់ព្រលប់ដាក់លក់ដូរស្ទើរពេញផ្លូវទៅហើយ ។

ពលរដ្ឋបន្តថា៖កន្លងមកកម្លាំងអាជ្ញាធរសង្កាត់ក៏ធ្លាប់ចុះមករៀបចំសណ្ដាប់ធ្នាប់នៅតំបន់នេះដែរ តែក្រោយពីអាជ្ញាធរដកកម្លាំងទៅវិញអស់ ក្រុមអាជីវករដាក់របស់របរតាំងលក់លើផ្លូវសាធារណៈវិញដដែលហាក់បីដូចជាមិនញញើតនិងអាជ្ញាធរនោះទេឬដូចជាការសម្ដែងបំភាន់ភ្លេចមហាជនធ្វើដំណើរទៅមក។

ជុំវិញបញ្ហានិងការលក់ដូររបស់អាជីវករផ្សារច្រាំងចំរេះកំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកធ្វើដំណើរទៅមកជាច្រើនថាលក់ដូរដោយគ្មានសណ្ដាប់ធ្នាប់បណ្តាញសារព័ត៌មានយើងបានខលទំនាក់ទំនងទៅលោក អ៊ុល សុផល ដែលអាជីវករបានប្រាប់ថាជាប្រធានគ្រប់គ្រងផ្សារច្រាំងចំរេះ បានប្រាប់បណ្តាញព័ត៌មានយើងអោយដឹងថា៖ផ្លូវដែលអាជីវករលក់ដូរសព្វថ្ងៃនោះគឺកំពុងលក់លើផ្លូវរបស់រដ្ឋហើយលោកបន្តថា៖លោកតែងតែធ្វើរបាយការណ៍ជូនលោកអភិបាលខណ្ឌជារៀងរាល់ថ្ងៃហើយសង្កាត់និងរៀបចំឯកសារហៅម្ចាស់ផ្ទះធ្វើកិច្ចសន្យាហើយអាជីវករទាំងនោះបានលក់ដូរមុខផ្ទះគេទេ។

ពលរដ្ឋនិងមហាជនជាច្រើនដែលធ្វើដំណើរឆ្លងកាត់កំពុងមានមន្ទិលដាក់ការសង្ស័យថាបើកមិនមានការរួមគំនិតឆ្លៀតឱកាសពីសំណាក់ប្រធានគ្រប់គ្រងផ្សារនិងបើកភ្លើងខៀវជាប្រពន្ធ័ពីអាជ្ញាធរពាក់ព័ន្ធនៅក្នុងសង្កាត់ឬខណ្ឌទេ អាជីវករទាំងនោះមិនអាចលក់ដូរដោយស៊េរីគ្មានស្ដាប់ធ្នាប់បាននៅលើផ្លូវសាធារណរដ្ឋបាននោះទេ ដូចពាក្យចាស់ពោលថាក្រាលកន្ទេរធំបន្លំដេក(ត្រីងៀតឆ្លៀតពង់)។

ចៀសវាងមន្ទិលប្រជាពលរដ្ឋមានការសង្ស័យជុំវិញមានការបើកភ្លើងខៀវជាប្រព័ន្ធទើបអាជីវករទាំងនោះអាចលក់ដូរលើផ្លូវសាធារណៈរបស់រដ្ឋបាននៅរសៀលថ្ងៃនេះ អង្គភាពយើងបានខលទំនាក់ទំនងតាមរយះលេខទូរសព្ទដៃទៅលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវលោកអភិបាលខណ្ឌបានថ្លែងប្រាប់បណ្ដាញព័ត៌មានយើងអោយដឹងថា៖លោកតែងតែបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះទៅស្ទាបស្ទង់រៀបចំបណ្ដើរៗមិនអាចបង្ខំបានទេ។ទោះបីយ៉ាងណាលោកអភិបាលខណ្ឌនិងខិតខំប្រឹងប្រែងចុះទៅពន្យល់បងប្អូនប្រជាពលរដ្ឋទាំងនោះកុំឲ្យលក់ដូរលើផ្លូវរបស់រដ្ឋជាបន្តទៀតក៏ដូចចូលរួមបញ្ជៀសគ្រោះថ្នាក់ដោយ យថាហេតុឬមានហេតុការណ៍ណាមួយបន្ទាន់។

ជុំវិញការចុះផ្សាយពីអាជីវករលក់ដូរខាងលើដោយគ្មានសណ្ដាប់ធ្នាប់យ៉ាងណាធិបតេយ្យនៅចំណុចច្រកចូលផ្សារចាំងចំរេះអង្គភាពសារព័ត៌មានយើងរិះគន់ក្នុងនៃស្ថាបនានិងចូលរួមចំណែកបញ្ជៀសការគ្រោះថ្នាក់ចរាចរណ៍ដោយ យថាហេតុនិងចូលរួមបញ្ជៀសមានករណីណាទាន់ហេតុការណ៍ដោយបានដឹងមុននិងងាយស្រួលធ្វើដំណើរសង្គ្រោះទាន់ពេលវេលា។

No comments