ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

ទីតាំងបើកល្បែងសុីសងជល់មាន់អនឡាញមួយកន្លែងក្បែរការ៉ាសាំងតេលាស្ថិតក្នុងភូមិពោធិ៍រិទ្ធិក្រៃ ធ្លាប់ធ្វើកិច្ចសន្សារម្តងហើយបែជាបើកដំណើរវិញដោយមិនរំខានលោក សេង ចិន្តា អធិការស្រុកសាមគ្គីមានជ័យ!!!

ដោយ :www.schotnews.com



ខេត្តកំពង់ឆ្នាំង៖ផ្សាយចេញថ្ងៃទី១៦.១០.២០២៣ ទីតាំងបើកល្បែងសុីសងជល់មាន់អនឡាញមួយកន្លែងជាប់ការ៉ាសាំងតេលា ធ្លាប់ធ្វើកិច្ចសន្យាម្តងហើយស្ថិតក្នុងភូមិពោធិ៍រិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បែរជាលោក សេង ចិន្តា អធិការស្រុកសាមគ្គីមានជ័យមិនបង្ក្រាប។

ក្រោយពីបណ្តាញព័ត៌មានយើងទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានថាមានទីតាំងបើកលេងល្បែងសុីសងអង្គភាពយើងបានចុះដល់ទីតាំងជាក់ស្តែងមានការបើកលេងពិតប្រាកដមែន ក៏បានផ្តិតរូបភាព និងបានរាយការណ៍ជូនលោក សេង ចិន្តា អធិការស្រុកសាមគ្គីមានជ័យ ។

បើតាមការបញ្ជាក់ពីលោក សេង ចិន្តា អធិការស្រុកសាមគ្គីមានជ័យប្រាប់បណ្តាញព័ត៌មានតាមរយះទូរសព្ទដៃអោយដឹងថា ទីតាំងខាងលើធ្លាប់ធ្វើកិច្ចសន្យាម្តងហើយ លោកនិងបញ្ជាក់កម្លាំងប៉ុស្តិ៍ចុះទៅបង្ក្រាប។

អ្វីគួរចំណែកទៅទៀតនោះទីតាំងខាងលើធ្លាប់ធ្វើកិច្ចសន្យាម្តងហើយបែរជាប្រហើនបើកលេងបន្តទៀតឬក៏មានការបើកភ្លើងខៀវពីមន្ត្រីពាក់ក្នុងស្រុកទើបបើកដំណើរការបាន។

ពលរដ្ឋនៅក្នុងមូលដ្ឋានស្នើរសុំ៖លោកឧត្តមសេនីយ៍ទោ  ខូវ លី ស្នងការខេត្តកំពង់ឆ្នាំងមេត្តាជួយដុះក្អែលលោក សេង ចិន្តា អធិការស្រុកសាមគ្គីមានជ័យផងព្រោះទីតាំងខាងលើនេះពលរដ្ឋធ្លាប់រាយការណ៍ជាច្រើនដងច្រើនសារហើយតែលោកអធិការរូបនេះមិនយកចិត្តទុកដាក់ក្នុងការដឹកនាំកម្លាំងចុះបង្ក្រាបទាល់តែសោះ ឬក៏ទុកចិញ្ចឹមជាឆ្នាំង ទើបមិនបង្ក្រាប។

ពលរដ្ឋសង្ឃឹមថា លោកស្នងការខេត្តកំពង់ឆ្នាំងនិងយកចិត្តទុកដាក់ខ្ពស់បញ្ជារកម្លាំងជំនាញនៃស្នងការក្នុងបង្ក្រាបទីតាំងល្បែងសុីសងខាងលើបានជាក់ជាមិន ដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗក្នងមូលដ្ឋាន។

No comments